.::Autorité Nationale pour Préah Vihéar::.

         

.:: To Correctly browser our Website, Please download Khmer Unicode font and install ::.

 រមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ

 អាជ្ញាធរជាតិព្រះវិហារ

 

ត្រឡប់ទៅវិញ  

Background  

ប្រវត្ដិរូបសង្ខេប  

បេសកកម្ម  

ក្រិត  

ប្រវត្ដិសង្ខេប  

ទីតាំងភូមិសាស្ដ្រ  

របាយការណ៍ជំហានៗ  

Activités d'Inscription  

សកម្មភាពអាជ្ញាធរ  

សេចក្ដីសំរេចរបស់តុលាការក្រុង ឡាអេ ១៥ មិថុនា ១៩៦២  

សេចក្ដីប្រកាសព័ត៌មាន  

 វីដេអូរមណីយដ្ឋាន  

ទំនាក់ទំនង  

សេចក្ដីប្រកាសព័ត៌មានរួម រវាង កម្ពុជា-ថៃ


  កាលពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០០៨ ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្ដម វីរ៉ាសាក់ឌី ហ្វូត្រាគុល លេខាធិការ អចិន្ដ្រៃយ៍ នៃក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ អមដំណើរដោយគណៈប្រតិភូថៃ ក្នុងឱកាសបំពេញ ទស្សនៈកិច្ច នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំបានប្រព្រឹត្ដិទៅក្នុងបរិយាកាសមួយប្រកបដោយផ្លែផ្កា និងក្នុងន័យស្ថាបនា ដើម្បីពិភាក្សា លើ មធ្យោបាយនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការជាបន្ដ រវាង កម្ពុជា និងថៃ។

ភាគីទាំងពីរ បានឯកភាពអនុវត្ដសេចក្ដីសំរេចរបស់គណៈកម្មាធិការបេតិកភ័ណ្ឌពិភព-លោក នៅ ក្នុងសម័យប្រជុំ លើកទី៣១ ដើម្បីសម្រេចឱ្យបានការចុះ បញ្ជីជាផ្លូវការ របស់រមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈរបស់ កម្ពុជា ដោយគណៈកម្មាធិការ បេតិកភ័ណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលនឹង ប្រព្រឹត្ដិទៅនៅសម័យប្រជុំ លើក ទី៣២ នាខែកក្កដា ឆ្នាំ២០០៨ ខាងមុខ ។

ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា ការចុះបញ្ជីរមណីយដ្ឋានប្រាសាទ ព្រះវិហារជាទី សក្ការៈ ពុំមាន ផលប៉ះពាល់ដល់កិច្ចការខ័ណ្ឌព្រំសីមា របស់ គណៈ-កម្មាការចំរុះព្រំដែនដីគោក កម្ពុជា-ថៃ នោះទេ រីឯការកំណត់តំបន់ ដែលមាននៅក្នុង ឯកសារដែលកម្ពុជាបានដាក់ជូនទៅអង្គការយូណេស្កូ ពុំអាច ត្រូវបានចាត់ទុកថាជា ខ្សែព្រំដែន នោះឡើយ ។

រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០០៨

 ©2008 អាជ្ញាធរជាតិព្រះវិហារ, ដើមី្បការពារ នឹងអភិវឌ្ឍន៍ វប្បធម៌ នឹងធម្មជាតិ រមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ

Power by IDS Cambodia